Posts

​កំពូល​ស្មាតហ្វូន OPPO Find X ប៉ាវ​បាន​ទី​ផ្សារ​យ៉ាង​ក្រាស់​ក្រែលក្នុងប្រទេសកម្ពុជា!

Image
កំពូល​ស្មាតហ្វូនដ៏ឆ្លាត​វៃ​ OPPO Find X របស់​ OPPO បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ។ ទើប​តែលេច​មុខ​ជា​ផ្លូវ​ការ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅថ្ងៃទី៥ ​ខែសីហានេះ តែOPPO Find X បាន​ផ្ដល់​ភាព​ភ្ញាក់​ផ្អើល​​ និង​ភាព​ទាក់​ទាញ​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​សង្កេត​ឃើញ​ថា ចំនួន​លក់​ចេញ​មាន​ការ​កើន​ជា​លំដាប់​ លើស​ពី​កា​រំពឹង​ទុក​របស់​ក្រុមហ៊ុន។ មានអតិថិជនជាច្រើនបានមករងចាំទទួលយកFind Xដែលខ្លួនបានធ្វើការកម្ម៉ង់នៅតាមហាងទូរស័ព្ទនានា ហើយមកទល់ពេលនេះគឺមានហាងលក់ទូរស័ព្ទជាច្រើនដ៏បានដាច់ស្តុកផងដែរ ក៏កំពុងតែធ្វើការកម្ម៉ង់បន្ថែមពីខាងក្រុមហ៊ុនOPPOផងដែរ។ ​ដូច​ពាក្យ​ដែល​គេ​ធ្លាប់​បាន​និយាយ​អីចឹង! របស់​ដែល​មើល​ឃើញ​លើ​អ៊ីនធឺណិត​ជា​ច្រើន​រយ​ដង មិន​ស្មើ​នឹង​បាន​កាន់​ក្នុង​ដៃ​ដោយ​ផ្ទាល់​ម្ដង​ឡើយ។ ពេល​ដែល​អ្នក​កាន់​ OPPO Find X ក្នុង​ដៃ អ្នក​​នឹង​មាន​អារម្មណ៍​ហាក់​បី​ដូច​ជា​កាន់​គ្រាប់​ពេជ្រ​ខៀវ​ដ៏ធំ​មួយ​នៅ​ក្នុងដៃ​អីចឹង ព្រោះ​ថា​រូបរាង​របស់​ទូរសព្ទ​កំពូល​មួយ​នេះ រចនា​​ឡើង​យ៉ាង​ប្រណិត ពន្លឺ​ចែង​ចាំង​ស្ទើរ​គ្រប់​ជ្រុង​នៃ​ទូរសព្ទ។ នេះ​ជា​ចំណុច​ទាក់​ភ្នែក​មួយ​ដែល​ទូរសព្ទ​ដទៃ​ទៀត មិន​ទាន់​មាន​ដូច​នៅ​ឡើយ​ទេ គិត​ត្រឹម​ផ្នែក​...

ក្រុមហ៊ុន Xiaomi នាំចេញស្មាតហ្វូនបាន 32 លានគ្រឿងសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៨

Image
សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏បញ្ចេញនូវលទ្ធផលហិរញ្ញវត្ថុនៅក្នុងរយៈពេល ៣ ខែនេះផងដែរ។ ក្រុមហ៊ុន Xiaomi មានប្រាក់ចំណេញដល់ទៅ $2.1 billion សម្រាប់ត្រីមាសទី ១ ។ ក្រុមហ៊ុននេះធ្វើការនាំចេញស្មាតហ្វូនបានចំនួ​ន 32 លានគ្រឿងនៅក្នុងខែមេសា និងខែមិថុនាជាមួយនឹងប្រាក់ចំណូល CNY30,5 billion ($4.5 billion) ។ ២ ភាគ ៣ នៃប្រាក់ចំណូលរបស់ក្រុមហ៊ុននេះគឺបានមកពីស្មាតហ្វូន។ ទឹកប្រាក់ច្រើនជាង CNY10 billion គឺបានមកពីអាជីវកម្មស្មាតហ្វូនដែលមានដូចជាទូរទស្សន៍ នាឡិកា និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត។ សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៨ នេះគឺមានទឹកប្រាក់ចំណេញដុលដល់ទៅ CNY14.6 billion ។ ក្រុមហ៊ុន Xiaomi ពេលនេះគឹមានប្រាក់ចំណូល​៣៦% ចេញពីទីផ្សារអន្តរចាតិ។ វាមានការកើនឡើង ១៥១% បើធៀបទៅនឹងឆ្នាំមុននេះ។ ស្មាតហ្វូនដែលមានតម្លៃថោកជាងគេបំផុតគឺ Pocophone F1 ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 ៕

Samsung S-Inverter និង S-inverter plus ម៉ាស៊ីនត្រជាក់ជំនាន់ថ្មី ល្អទាំងសុខភាពកាន់តែសន្សំសំចៃ និងមានការធានា 3 ឆ្នាំ លើ Evaporator និង Condenser

Image
ក្រុមហ៊ុនសាមសុងបង្ហាញវត្តមានម៉ាស៊ីនត្រជាក់ចំនួន៤ម៉ូឌែលចុងក្រោយ ពេញដោយភាពជឿជាក់ខ្ពស់បំផុត ទាំងបច្ចេកវិទ្យា គុណភាព ផាសុកភាព ប្រសិទ្ធភាពសន្សំសំចៃខ្ពស់។ ម៉ាស៊ីនត្រជាក់សាមសុង S-Inverter plus (ម៉ូឌែល AR10NYSHBWKNST , AR13NYSHBWKNST) និង S-Inverter (ម៉ូឌែលAR10MYFTAURNST ,​AR13MYFTAURNST) គឺជាម៉ាស៊ីនត្រជាក់ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់ដែល អាចជួយសន្សំសំចៃខ្ពស់, ត្រជាក់លឿន, ថែរក្សាសុខភាព,ធន់នឹងការប្រើប្រាស់ព្រមទាំងមាន​ផ្តល់ជូននូវការធានាសម្រាប់ រយៈពេល១០ឆ្នាំទៅលើ Inverter Compressor និង៣ឆ្នាំ ទៅលើ Evaporator និង Condenser ដែលអាចជួយការពារមិនឲ្យម៉ាស៊ីនលេចទឹក និង ដែលផ្ដល់ការប្រើប្រាស់ប្រកបដោយភាពស្ងប់ចិត្ត ឥតក្ដីកង្វល់និងមានអាយុកាលប្រើប្រាស់យូរអង្វែង។ ការធានាជូនក្នុងរយៈពេលដ៏យូរនេះ ស្ដែងឲ្យឃើញពីការជឿជាក់លើគុណភាព ដែលអតិថិជនអាចរីករាយប្រើប្រាស់ ដោយលែងខ្វល់ខ្វាយពីការខូចខាត ការផ្លាស់ប្ដូរថ្មី ឬការជួសជុលញឹកញាប់ទៀតហើយ។ តើបច្ចេកវិទ្យានីមួយៗមានមុខងារអ្វីខ្លះ? ហើយផ្តល់អត្ថប្រយោជន៍ខ្លាំងអស្ចារ្យយ៉ាងណា? ​​​​​​​​​​​​​​​​​​​​​​សន្សំថាមពលខ្ពស់បំផុត ម៉ាស៊ីនត្រជាក់ម៉ូដែលចុងក្រោយទាំ...

ដឹងតែពេញចិត្តស្ដូកហ្មង! Samsung Galaxy Tab A បង្ហាញវត្តមានជាមួយអេក្រង់កាន់តែធំ សមត្ថភាពកាន់តែខ្ពស់ មុខងារកាន់តែឆ្លាតវៃ

Image
Samsung Galaxy Tab A បង្ហាញវត្តមានជាផ្លូវការហើយ ដោយនាំមកនូវបទពិសោធថ្មី ជាមួយអេក្រង់ធំស្រឡះភ្នែក និងកម្លាំងខ្លាំងដើររលូន ផ្ដល់ការកម្សាន្តសម្បូរបែបឥតទើសចិត្ត។ ឧបករណ៍ដ៏ទំនើបនេះ ត្រូវបានបង្កើតឡើងសម្រាប់ការកម្សាន្តជុំគ្រួសារ និងផ្ដល់ការអប់រំសម្រាប់កូនៗផង ជាមួយមុខងារ Parent Control ដែលអាចឲ្យឪពុកម្ដាយគ្រប់គ្រងនិងកំណត់លើការប្រើប្រាស់របស់កូនៗ ជាមួយកម្មវធីសម្រាប់កុមារ និងតុកត្តាស្អាតៗប្លែកៗដែលជួយអភិវឌ្ឍដល់ភាពឆ្លាតវៃរបស់កូនៗ តាមកម្រិតអាយុផ្សេងៗគ្នា។ បន្ថែមលើលក្ខណៈកាន់តែពិសេសជាងមុន Galaxy Tab A មាននាំមកនូវបច្ចេកវិទ្យាឆ្លាតវៃចុងក្រោយ គឺ Bixby ដែលអាចបកប្រែភ្លាមៗគ្រាន់តែដាក់កាមេរ៉ាលើរូបភាព ស្វែងរកទីតាំងដែលអ្នកបានឃើញ ស្វែងរករបស់ដែលអ្នកចូលចិត្ត និងចង់ទិញ និងអាចស្គែន QR កូដបានថែមទៀតផង។ ការកម្សាន្តលើអេក្រង់ដ៏ធំទូលាយនេះ នឹងលែងមានការរំខាន លែងខ្វល់ខ្វាយពីការសាកថ្មញឹកញាប់ ជាមួយថ្មកាន់តែធំរហូតដល់ 7,300mAh ដែលគ្រប់គ្រាន់សម្រាប់មើលវីដេអូបានរហូតដល់១៤ម៉ោងកន្លះ និងបច្ចកវិទ្យា AFC អាចសាកថ្មបានលឿន ត្រឹម២១០នាទី ឬ៣ម៉ោងកន្លះ។ ដៃគូដ៏ឆ្លាតវៃមួយនេះ នឹងនាំអ្នកទៅរកពិភពរីករាយដ៏រស់រវើក និងរណ្ដំចិត្តជាមួយ speaker ...

បច្ចេកវិទ្យាកាន់តែ​អស្ចារ្យ កាន់តែទំនើបខ្លាំងមែនទែនហើយ ជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុងទ្វាចំហៀង​(Samsung Drum)

Image
ពេលចង់ទិញម៉ាស៊ីនបោកសម្លៀកបំពាក់ម្តងៗ ពិបាកក្នុងការសម្រេចចិត្តណាស់មែនទេ? មិនដឹងថាគួរជ្រើសរើសម៉ាកអ្វី ដែលល្អ ប្រើធុន មានបច្ចេកវិទ្យាទំនើប ប្រកបដោយថាមពល ជាមួយនឹងមុខងារវៃឆ្លាតដែលធ្វើឱ្យការបោកគក់បានស្អាត កាន់តែងាយស្រួល ហើយអ្វីដែលសំខាន់នោះ គឺការសន្សំសំចៃលើអគ្គិសនីហ្នឹងម៉ង់។ ចឹងសូមណែនាំលោកអ្នកឲ្យមកស្គាល់ពីម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុងទ្វាចំហៀង​ (Samsung Drum) ថាតើមានតួនាទី និងបច្ចេកវិទ្យាទំនើប អស្ចារ្យកំរិតណា តោះមកអានទាំងអស់គ្នា! 1. Steam Cycle New Function គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលបំពាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Drum ហើយមាន២មុខងារ គឺ Bedding និង Baby Care ។​ Steam Cycle គឺជាការបោកគក់ដោយប្រើចំហាយទឹកក្តៅ ហើយមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្លាប់មេរោគដូចជា បាក់តេរី មេរោគផ្សិត និងអាឡែកហ្ស៊ីផ្សេងៗ បានរហូតដល់ 99.9% ។ មុខងារមួយនេះ គឺល្អខ្លាំងសម្រាប់អ្នកម្តាយដែលមានបុត្រធីតាតូចៗ ព្រោះក្មេងតូចមានស្បែកខ្ចី ដែលជាហេតុធ្វើឲ្យគាត់ងាយនឹងអាឡែកហ្ស៊ី នៅពេលដែលគាត់ស្លៀកសម្លៀកបំពាក់ដែលបោកមិនស្អាត។ 2. ទ្វាបន្ថែម AddWash ក៏ជាបច្ចេកវិទ្យាមួយដែលបានបំពាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់Samsung AddWas...

របៀបសម្អាតស្មាតហ្វូនចំណាយអស់តិចបំផុត

Image
ការសំអាតស្មាតហ្វូនមិនមែនជារឿងលេងសើចនោះទេ ក្រោយពីក្រុមអ្នកស្រាវជ្រាវ London School of Hygiene និង Tropical Medicine រកឃើញថា លើស្មាតហ្វូនរបស់អ្នកជាប់បាក់តេរ៉ី។ និយាយរឿងបាក់តេរ៉ីវាជារឿងមួយដ៏គួរឱ្យខ្លាចសម្រាប់អ្នកគ្រប់គ្នាទាក់ទងនឹងបញ្ហាសុខភាព។ ជាក់ស្តែង ជារៀងរាល់ថ្ងៃអ្នកតែងតែចាប់កាន់ស្មាតហ្វូណរបស់អ្នកដោយផ្ទាល់ដោយពេលខ្លះស្មាតហ្វូនមានជាប់ធូលី ហើយពេលខ្លះដៃរបស់អ្នកក៏មានជាប់ធូលី ឬប្រលាក់អ្វីបន្តិចបន្តូច។ ធូលីទាំងនោះនឹងផ្តុំគ្នាជាសម្ព័ន្ធបង្កើតក្រុមបាក់តេរ៉ីដែលអាចបង្ករឱ្យអ្នកកើតជំងឺ ឬរោគផ្សេងៗ សូម្បីតែជំងឺផ្តាសាយក៏អាចឆ្លងតាមរយៈការហុចស្មាតហ្វូនដែរ។ បាក់តេរ៉ី ឬមេរោគតូចៗសំងំក្នុងស្មាតហ្វូន ហើយវានឹងផ្តាច់ខ្លួនទៅអ្នកដ៏ទៃទៀត ឬអាចបង្កើតជាផ្សិត បង្ករឱ្យអ្នកមានជំងឺរាំរៃដោយមិនដឹងខ្លួន។ ខាងក្រោយជាវិធីសម្អាតស្មាតហ្វូនងាយៗដែលអ្នកអាចធ្វើដោយខ្លួនឯងចំណាយពលតិចបំផុត៖ សម្ភារៈរួមមាន៖ ឈើចាក់ធ្មេញ សំឡី និងអាល់កុល សម្អាតអេក្រង់៖ អ្នកអាចប្រើសំឡីជ្រលក់អាលកុលមកជូតសម្អាតលើអេក្រង់ថ្មៗ ឬអាចប្រើទឹកខ្មេះលាយជាមួយស្រាសដើម្បីសម្អាតជាតិកំណកផ្សេងៗដែលស្អិតជូតមិនចេញ សម្អាតរន្ធតូចៗ ឬផតផ្សេង៖ អ្នកអាចស្រោបចុងឈើចាក...

ហេតុផលសុវត្ថិភាព ៥ ចំណុច​របស់ iOS 12 ដែល​អ្នក​គួរ​តែ Update វាឥឡូវ​នេះ

Image
ប្រព័ន្ធ​ប្រតិបត្តិការ iOS 12 ត្រូវ​បាន​ដាក់​ឱ្យ​ Update ជា​ផ្លូវ​ការ​​លើ iPhone និង iPad ហើយ​កាល​ពី​ពេល​ថ្មីៗ​​ ចំណែក​ក្រោម​នេះ ជា​ហេតុ​ផល​សុវត្ថិភាព ៥ ចំណុចដែល​អ្នក​គួរ​តែ​ដំឡើង​វា លើ​ទូរសព្ទ​របស់​អ្នក។ ១. បើក USB Restricted Mode ដើម្បី​ធ្វើ​ឱ្យ Hacker ពិបាក Hack នេះ​អាច​និយាយ​បាន​ថា ពិបាក​រក Feature ថ្មី ​ដែល​ការពារ ​Accessory ណា​មួយ​ពី​ការ​ភ្ជាប់​ជាមួយ Device របស់​អ្នក​​ដូចជា USB និង​កាស​ជាដើម។ ពេល​ iPhone ឬ iPad របស់​អ្នក បិទ​​​​ច្រើនជាង​១​ម៉ោង ក្រុម Hacker អាច​​​នឹង​រក​ឃើញ​​លេខ​កូដ (Passcode) រួច​លួច​ទិន្នន័យ​​របស់​​អ្នក។ ដើម្បី​ការពារ​ពី​ការ Hack សូម​​ចូល​ទៅ​កាន់ Settings > Touch ID & Passcode រួច​វាយ​បញ្ចូល​លេខ​កូដ​របស់​អ្នក​។ បន្ទាប់​មក Scroll ចុះ​ក្រោម ហើយ​ត្រូវ​ច្បាស់​ថា USB Accessories មិន​ត្រូវ​បាន​អនុញ្ញាត ​លើ lock screen ឡើយ។ ២. ត្រូវ​ច្បាស់​ថា automatic iOS updates បើក (On) ជា​ប្រចាំ ពេល​អ្នក​ធ្វើ​ការ​ Update នោះ Device របស់​អ្នក​ នឹង​មាន​កញ្ចប់​សុវត្ថិភាព​ថ្មី ការ​ពារ​ពី​ការ​គាំង ឬ​ការ​លួច​ទិន្នន័យ។ ​ដើម្បី​ចុច​​ឱ្យ​មាន​សុវត្ថិភាព សូម​​ចូល​ទៅ​កា...