របៀបសម្អាតស្មាតហ្វូនចំណាយអស់តិចបំផុត

ការសំអាតស្មាតហ្វូនមិនមែនជារឿងលេងសើចនោះទេ ក្រោយពីក្រុមអ្នកស្រាវជ្រាវ London School of Hygiene និង Tropical Medicine រកឃើញថា លើស្មាតហ្វូនរបស់អ្នកជាប់បាក់តេរ៉ី។ និយាយរឿងបាក់តេរ៉ីវាជារឿងមួយដ៏គួរឱ្យខ្លាចសម្រាប់អ្នកគ្រប់គ្នាទាក់ទងនឹងបញ្ហាសុខភាព។

ជាក់ស្តែង ជារៀងរាល់ថ្ងៃអ្នកតែងតែចាប់កាន់ស្មាតហ្វូណរបស់អ្នកដោយផ្ទាល់ដោយពេលខ្លះស្មាតហ្វូនមានជាប់ធូលី ហើយពេលខ្លះដៃរបស់អ្នកក៏មានជាប់ធូលី ឬប្រលាក់អ្វីបន្តិចបន្តូច។ ធូលីទាំងនោះនឹងផ្តុំគ្នាជាសម្ព័ន្ធបង្កើតក្រុមបាក់តេរ៉ីដែលអាចបង្ករឱ្យអ្នកកើតជំងឺ ឬរោគផ្សេងៗ សូម្បីតែជំងឺផ្តាសាយក៏អាចឆ្លងតាមរយៈការហុចស្មាតហ្វូនដែរ។ បាក់តេរ៉ី ឬមេរោគតូចៗសំងំក្នុងស្មាតហ្វូន ហើយវានឹងផ្តាច់ខ្លួនទៅអ្នកដ៏ទៃទៀត ឬអាចបង្កើតជាផ្សិត បង្ករឱ្យអ្នកមានជំងឺរាំរៃដោយមិនដឹងខ្លួន។

ខាងក្រោយជាវិធីសម្អាតស្មាតហ្វូនងាយៗដែលអ្នកអាចធ្វើដោយខ្លួនឯងចំណាយពលតិចបំផុត៖



សម្ភារៈរួមមាន៖ ឈើចាក់ធ្មេញ សំឡី និងអាល់កុល


សម្អាតអេក្រង់៖ អ្នកអាចប្រើសំឡីជ្រលក់អាលកុលមកជូតសម្អាតលើអេក្រង់ថ្មៗ ឬអាចប្រើទឹកខ្មេះលាយជាមួយស្រាសដើម្បីសម្អាតជាតិកំណកផ្សេងៗដែលស្អិតជូតមិនចេញ


សម្អាតរន្ធតូចៗ ឬផតផ្សេង៖ អ្នកអាចស្រោបចុងឈើចាក់ធ្មេញជាមួយសំឡី រួចយកទៅត្បាល់ត្រង់រន្ធតូចៗដែលជាប់ធូលី ឬដីដោយជ្រលក់វាជាមួយអាល់កុលជាមុនសិន។ ចុងឈើនេះអាចឆ្កឹះដី ឬក្អែលទូរស័ព្ទបានយ៉ាងមានប្រសិទ្ធភាព


រាល់ការសម្អាតអ្នកត្រូវតែធ្វើវាដោយថ្មមៗ និងយកចិត្តទុកដាក់ ដើម្បីការពារពីការកោស ឬឆូតអេក្រង់។ សរុបមករបៀបធ្វើដូចនេះគឺងាយ និងចំណាយអស់តិច ហើយសម្ភារៈទាំងនេះភាគច្រើននៅតាមផ្ទះនីមួយៗក៏មានផងដែរ។

ដើម្បីឱ្យស្មាតហ្វូនរបស់អ្នកស្អាតជានិច្ច គួរតែអនុវត្តមួយសប្តាហ៍ម្តងជារៀងរាល់សប្តាហ៍។

Comments

Popular posts from this blog

បច្ចេកវិទ្យាកាន់តែ​អស្ចារ្យ កាន់តែទំនើបខ្លាំងមែនទែនហើយ ជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុងទ្វាចំហៀង​(Samsung Drum)

ក្រុមហ៊ុន Xiaomi នាំចេញស្មាតហ្វូនបាន 32 លានគ្រឿងសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៨

ដឹងតែពេញចិត្តស្ដូកហ្មង! Samsung Galaxy Tab A បង្ហាញវត្តមានជាមួយអេក្រង់កាន់តែធំ សមត្ថភាពកាន់តែខ្ពស់ មុខងារកាន់តែឆ្លាតវៃ