កំពូលស្មាតហ្វូន OPPO Find X ប៉ាវបានទីផ្សារយ៉ាងក្រាស់ក្រែលក្នុងប្រទេសកម្ពុជា!
![Image](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAlUg6xTBepoxgBW0Iwy4GG2vTaI8lg_3HhVcVJ5s7P3DkUscBWG8C7ff4BCD4chmsx56F855RpyOYNTyN1TgMtRJD4cm_amFazYiPV2W3Oxr-ssZhSIBx5Q82jGYd67ub4erwOozdl03i/s320/1533684429.7603.jpg)
កំពូលស្មាតហ្វូនដ៏ឆ្លាតវៃ OPPO Find X របស់ OPPO បានមកដល់ប្រទេសកម្ពុជាហើយ។ ទើបតែលេចមុខជាផ្លូវការលើទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី៥ ខែសីហានេះ តែOPPO Find X បានផ្ដល់ភាពភ្ញាក់ផ្អើល និងភាពទាក់ទាញគួរឲ្យកត់សម្គាល់ ដោយសង្កេតឃើញថា ចំនួនលក់ចេញមានការកើនជាលំដាប់ លើសពីការំពឹងទុករបស់ក្រុមហ៊ុន។ មានអតិថិជនជាច្រើនបានមករងចាំទទួលយកFind Xដែលខ្លួនបានធ្វើការកម្ម៉ង់នៅតាមហាងទូរស័ព្ទនានា ហើយមកទល់ពេលនេះគឺមានហាងលក់ទូរស័ព្ទជាច្រើនដ៏បានដាច់ស្តុកផងដែរ ក៏កំពុងតែធ្វើការកម្ម៉ង់បន្ថែមពីខាងក្រុមហ៊ុនOPPOផងដែរ។ ដូចពាក្យដែលគេធ្លាប់បាននិយាយអីចឹង! របស់ដែលមើលឃើញលើអ៊ីនធឺណិតជាច្រើនរយដង មិនស្មើនឹងបានកាន់ក្នុងដៃដោយផ្ទាល់ម្ដងឡើយ។ ពេលដែលអ្នកកាន់ OPPO Find X ក្នុងដៃ អ្នកនឹងមានអារម្មណ៍ហាក់បីដូចជាកាន់គ្រាប់ពេជ្រខៀវដ៏ធំមួយនៅក្នុងដៃអីចឹង ព្រោះថារូបរាងរបស់ទូរសព្ទកំពូលមួយនេះ រចនាឡើងយ៉ាងប្រណិត ពន្លឺចែងចាំងស្ទើរគ្រប់ជ្រុងនៃទូរសព្ទ។ នេះជាចំណុចទាក់ភ្នែកមួយដែលទូរសព្ទដទៃទៀត មិនទាន់មានដូចនៅឡើយទេ គិតត្រឹមផ្នែក...